This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Thursday, April 7, 2016
ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ King Chayvaraman VII
12:17 AM
ចំណេះទូទៅ
ប្រវតិ្តសង្ខេបព្រះបាទជ័យវរ្ម័នទី៧ព្រះបាទជ័យវរ្ម័នទី៧ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ព្រះមាតា ព្រះនាម
ចុឌាមុន្នីដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីទួតមួយនឹងព្រះបាទសូរិយាវរ្ម័នទី២។ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវី
ជាព្រះអគ្គមហេសី ហើយមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ស្រិន្រ្ទវរ្ម័ន។
ព្រះបាទជ័យវរ្ម័នទី៧ដើមឡើយឈ្មោះ ជ័យធ៌ន ប្រសូតប្រមាណឆ្នាំ១១២៥ ហើយព្រះអង្គឡើងគ្រងរាជក្នុង
គ ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ក្នុងរជ្ជកាលរបស់ព្រះអង្គ
ប្រទេសខែ្មរមានផ្ទៃនគរធំទូលាយ ខាងកើតទល់នឹងប្រទេសចាម
ខាងត្បូងទល់នឹងសមុទ្រខាងលិចទល់នឹងភូមាខាងជើងទល់នឹងប្រទេសចិន
ពោលគឺប្រទេសយើតពុំទាន់បែកបាក់នៅឡើយ។ ភាពធំធេងនៃនគរខែ្មរនាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ
ព្រះអង្គគ្រាន់តែកាន់កាប់ពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខែ្មរតែប៉ុណ្ណោះ។
ព្រះអង្គជាស្តេចសឹកមួយអង្គ ដ៏ខ្លាំងពូកែ
និងមានព្រហ្មវិហាធម៌ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។
ព្រះអង្គបានចាត់ឲបង្រ្កាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរៈជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឲដើរផ្លូវតែមួយតាមដង្ហែរព្រះអង្គ។
ក្រោយពីការបង្រាបពួកបះបោរ និង បង្រួបបង្រួមជាតិបានហើយ
ព្រះអង្គបានបញ្ជាឲលើកទ័បទៅវាយចំប៉ានៅវិជ័យ ក្នុងការវាយបកសងវិញ
ដែលចាមបានវាយឈ្លានពានក្នុងរាជ្យរបស់បិតាព្រះអង្គ។នៅពេលដែលព្រះអង្គកំពុងជាប់ដៃច្បាំងនៅប្រទេសចំប៉ានោះបិតារបស់ព្រះអង្គក៏សុគតទៅ។នៅឆ្នាំ១១៦៥ពេលដែលព្រះបាទយសោវរ្ម័នទី២
ត្រូវបានមន្រី្តម្នាក់ធ្វើគត នោះព្រះអង្គក៏ទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញ
ដើម្បីជួយសង្រ្គោះព្រះបាទយសោវរ្ម័នទី២។ប៉ុន្តែវាជាការឥតប្រយោជន៍
ព្រោះព្រះបាទត្រីភូវនាទិត្យវរ្ម័នបានឡើងគ្រងរាជ្យផុតទៅហើយ។
ដូច្នេះហើយបានជាព្រះអង្គត្រូវសម្ងំមួយរយៈសិន ដើម្បីរង់ចាំឪកាសល្អ ប្រហែល១២ ឆ្នាំ
គឺរហូតមកដល់ឆ្នាំ១១៧៧ ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងផុតបំផ្លាយរាជធានីអង្គរ
ហើយបានធ្វើគតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ពេលនោះរាជបលល្ល័ង្កនៅទំនេរ។
ពេលនោះព្រះអង្គយល់ថា ជាឪកាសល្អមកដល់ហើយដើម្បីព្រះអង្គឡើងគ្រងរាជ្យ។
ប៉ុន្តែមុននឹងប្រកាសព្រះអង្គជា
ព្រះចៅក្រុងកម្ពុជាព្រះអង្គត្រូវកំចាត់ទ័ពចាមឈ្លានពានឲអស់ពីទឹកដីជាមុនសិន។
ស្របទៅនឹងគំនិត ដូចនេះហើយទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយ
ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញព្រះអង្គបានអំពាវនាវ និងប្រមូលខេមរៈជន
ដើម្បីវាយទៅលើប្រទេសចាមវិញ ។ពេលដែលព្រះអង្គមិនទាន់សោយទិវង្គតនៅឡើយ
ព្រះអង្គបានណែនាំដោយទទូចសូមឲជនជាតិខ្មែរ
គប្បីថែរក្សានូវរាល់វណ្ណកម្មរបស់ព្រះអង្គឲបានគង់វង្សជារៀងរហូត
ពីព្រោះអ្វីៗដែលព្រះបានសាងសង់ឡើង គឺសម្រាប់ជនជាតិខ្មែរគ្រប់រូបទាំងអស់។តាមប្រភពសិលាចារិក
យើងដឹងថា ព្រះបាទជ័យវរ្ម័នទី៧ដែលជាម្ចាស់គ្រប់គ្រងចក្រភពអង្គរទាំងមូល ព្រះអង្គគឺជា
បងជីទួតមួយនឹងព្រះបាទសុរិយាវរ្ម័នទី២ដែលជាមហាក្សត្រដ៏កំពូលមួយព្រះអង្គ
ដែលជាស្តេចស្ថាបនិកប្រាសាទអង្គរវត្ត។ ព្រះបាទជ័យវរ្ម័នទី៧ជាស្តេចសឹក
ប្រកបដោយទេពកោសល្យខ្ពស់ ហើយជាអ្នកប្រវតិ្តវិទូបានចាត់ទុកព្រះអង្គជាមេទ័ពពូកែ
ដែលបានរំដោះប្រទេសជាតិពីវាតទី និយមរបស់ចម្ប៉ា ដោយវីរភាព។
មិនតែប៉ុណ្ណោះព្រះអង្គជាស្តេចស្ថាបនិកដ៏ចំណានដែលគ្មានពីរក្នុងប្រវតិ្តសាស្រ្តខ្មែរសម័យអង្គរ។
ព្រះបាទជ័យវរ្ម័នទី៧បានដឹកនាំគ្រប់គ្រងភូមិកម្ពុជា តាមគន្លងព្រះធម៌នៃព្រះពុទ្ធសាសនា
ហើយការដឹកនាំដ៏ឈ្លាសវៃនេះបាននាំមកនូវវឌ្ឍនៈភាព ដ៏មហារុងរឿងថ្កុំថ្កើនជាវិជ្ជមាន។
ទោះជាយ៉ាងនេះក្តីព្រះអង្គក៏ជាពុទ្ធសាសនិកជនមួយព្រះអង្គដ៏ជ្រះថ្លាមុតមាំដែរ
ដែលស្រឡាញ់សន្តិភាព និង យុតិ្តធម៌
និងព្រះទ័យប្រកបដោយព្រះករុណាមេត្តាធម៌ជាគុណសម្បតិ្តកម្រនឹងប្រទះក្នុងជួរអ្នកដឹកនាំខ្មែរនាសម័យនោះ។
រូបសំណាកតំណាងព្រះអង្គ ដែលសិ្ថតនៅក្នុងរចនាបថសម្មាធិ អាចប្រដូចទៅនឹងមនុស្សធម្មតា
កំពង់ភាវនាធម៌ ជាសក្ខីកម្មចំពោះជំនឿដ៏មាំមុត
និងភាពសាមញ្ញបំផុតរបស់ព្រះមហាក្សត្រយើងចំពោះព្រះពុទ្ធអង្គបរមគ្រូនៃយើង។
ប្រភពឯកសារបានឲដឹងថា ព្រះបាទជ័យវរ្ម័នទី៧មានព្រះរាជនីដ៏ល្បីល្បាញពីរព្រះអង្គ
គឺព្រះនាងឥន្រ្ទទេវី និងព្រះនាងរាជជ័យទេវី។
ដើម្បីតបស្នងសងគុណនឹងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស្រិន្ទកុមារ
និងមេទ័ពពីររូបដ៏ចំណានរួមអាវុធដែលបានពលីជីវិតលើ
សមរភូមិក្នុងការរំដោះដឹកដីពីសត្រូវឈ្លានពានព្រះបាទជ័យវរ្ម័នទី៧បានសាងសង់ប្រាសាទបន្ទាយឆ្មារ
ដើម្បីឧទិ្ទសចំពោះវិញ្ញាណក្ខ័ន្តរបស់ពួកគេ ដែលបានចែកឋានទៅដោយវីរភាព។
គឺដោយសារស្នាព្រះហស្ថដ៏មហាធំធេងទាំងនេះហើយ ដែលជនជាតិខ្មែរបានចាត់ទុកថា
ព្រះបាទជ័យវរ្ម័នទី៧ជាមហាបុរសរដ្ឋ ជាទីគោរពសក្ការៈក្នុងក្រអៅបេះដូងរបស់ខ្លួនជារៀងរហូតមក
។
Wednesday, April 6, 2016
ការទទួលទានបន្លែពណ៌បៃតង ធ្វើឲ្យសុខភាពមាំមួន
11:52 PM
សុខភាព និង សម្រស់
ក្រុមអ្នកជំនាញផ្នែកចំណីរអាហារ ការណាដា បានណែនាំឲ្យប្រជាជន
ទទួលទានបន្លែពណ៌បៃតងឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីជំនួយឲ្យសុខភាពបានរឹងមាំ ។
បន្លែពណ៌បៃតងមានដូចជា ផ្ទី ននោង ស្ពៃ អាចជួយឲ្យសុខភាពរឹងមាំ ភ្នែកមិនឆាប់ងងឹត
នៅពេលឈានចូលវ័យចំណាស់ ។ ចំណែកស្ពៃក្តោប សណ្តែកបណ្តុះ ផ្កាខាត់ណា
មានសារធាតុជីវសាស្រ្តប្រឆាំងនឹងជម្ងឺមហារីក ។ បន្លែប្រភេទខ្លះ មានបេតាខារ៉ូទីន (Beta
Carotene) កម្រិតខ្ពស់ ដែលជាសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម ។
ជីវជាតិអាហាដែលសំខាន់ បំផុតនៃបន្លែស្លឹកពណ៌បៃតងគឺអាស៊ីត ហ្វូលិក (Folic
Acid),
វីតាមីន B
ដែលជាសារធាតុដ៏សំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ទារក ។ ហើយក៏ជួយឲ្យឆ្អឹងខ្នង
និងខួរក្បាល ទារកលូតលាស់ល្អទៀតផង ។ ដូចនេះស្ត្រីមានផ្ទៃពោះ
គួរទទួលទានអាហារនេះឲ្យបានច្រើន ។ ត្រូវចងចាំថា បន្លែពណ៌បៃតងចាស់
ផ្តល់គុណប្រយោជន៍កាន់តែល្អដល់សុខភាព ៕














