Wednesday, April 6, 2016

ការទទួលទានបន្លែពណ៌បៃតង ធ្វើឲ្យសុខភាពមាំមួន





     ក្រុមអ្នកជំនាញផ្នែកចំណីរអាហារ ការណាដា បានណែនាំឲ្យប្រជាជន ទទួលទានបន្លែពណ៌បៃតងឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីជំនួយឲ្យសុខភាពបានរឹងមាំ ។ បន្លែពណ៌បៃតងមានដូចជា ផ្ទី ននោង ស្ពៃ អាចជួយឲ្យសុខភាពរឹងមាំ ភ្នែកមិនឆាប់ងងឹត នៅពេលឈានចូលវ័យចំណាស់ ។ ចំណែកស្ពៃក្តោប សណ្តែកបណ្តុះ ផ្កាខាត់ណា មានសារធាតុជីវសាស្រ្តប្រឆាំងនឹងជម្ងឺមហារីក ។ បន្លែប្រភេទខ្លះ មានបេតាខារ៉ូទីន (Beta Carotene) កម្រិតខ្ពស់ ដែលជាសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម ។ ជីវជាតិអាហាដែលសំខាន់ បំផុតនៃបន្លែស្លឹកពណ៌បៃតងគឺអាស៊ីត ហ្វូលិក (Folic Acid), វីតាមីន B ដែលជាសារធាតុដ៏សំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ទារក ។ ហើយក៏ជួយឲ្យឆ្អឹងខ្នង និងខួរក្បាល ទារកលូតលាស់ល្អទៀតផង ។ ដូចនេះស្ត្រីមានផ្ទៃពោះ គួរទទួលទានអាហារនេះឲ្យបានច្រើន ។ ត្រូវចងចាំថា បន្លែពណ៌បៃតងចាស់ ផ្តល់គុណប្រយោជន៍កាន់តែល្អដល់សុខភាព ៕